សិង្ហបុរី៖លួចថតស្រីៗស្លៀកសំពត់ខ្លីទីបំផុតត្រូវជាប់ពន្ធនាគារ
13 Oct 2022, 16:38
ផ្ទុះករណីមួយនៅក្នុងប្រទេសសិង្ហបុរីបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានបុរសម្នាក់លួចថតស្រីៗស្លៀកសំពត់ខ្លី។ ប៉ុន្ដែបុរសវ័យ៦១ឆ្នាំឈ្មោះPoon Heng Wah ត្រូវបានកាត់ទោសកាលពីថ្ងៃទី២៥វិច្ឆិកា ឲ្យជាប់ពន្ធនាគារ១៦សប្ដាហ៍បន្ទាប់ពីរកឃើញកំហុស។ បុរសរូបនេះប្រឈមបទចោទប្រកាន់រហូតដល់បួនករណី នៃការប្រមាថភាពថ្លៃថ្នូររបស់ស្ដ្រី ជាមួយនឹងករណីចោទប្រកាន់ពីផ្សេងទៀតកំពុងត្រូវបានពិចារណា។
តុលាការបានបញ្ជាក់ថា បុរសរូបនេះបានធ្វើសកម្មភាពថតវីដេអូ កាលពីដើមខែកក្កដានិងបញ្ចប់សកម្មភាពនៅខែសីហាឆ្នាំ២០១៧ ពោលគឺមានរយៈពេលប្រហែលមួយខែ។ លោកបានយកទូរស័ព្ទលួចថតវីដេអូស្រីៗដែលស្លៀកសំពត់ខ្លី ដោយពុំឲ្យជនរងគ្រោះដឹងនោះទេ ទុកជាការកម្សាន្ដនិងការប្រកួតប្រជែងផ្ទាល់ខ្លួនរបស់លោក។ ប៉ុន្ដែសកម្មភាពនេះមិនយូរប៉ុន្មានក៏ត្រូវបែកការ ហើយលោកPoonក៏ត្រូវចាប់បញ្ចូនទៅឲ្យប៉ូលិស៕