បុរស-នារីសាច់ដុំជាង៥០នាក់ត្រៀមប្រកួតសាច់និងក្បាច់ពិសេសៗក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣
04 Dec 2022, 20:06
ក្នុងចំណោមកីឡា៣៨ប្រភេទ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក៏ជាកីឡាមួយប្រភេទដែលត្រូវបានសម្រេចដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣។ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក៏មិនសំដៅលើការហាត់យកហាត់សាច់ដុំធំៗនោះទេ វាក៏ជាកីឡាមួយប្រភេទដែលអាចឱ្យអ្នកលេងកីឡានេះ មានអារម្មណ៍ធូរស្បើយ កាត់បន្ថយស្ត្រេស និងកាត់បន្ថយជំងឺរ៉ាំរ៉ៃ បន្ទាប់ពីការបញ្ចប់ការងារផ្សេងៗ។
សម្រាប់ការប្រកួតកីឡាជាតិលើកទី៣ កីឡាវប្បកម្ម និងលំហាត់ប្រាណ ក៏បានដាក់បញ្ចូលវិញ្ញាសារចំនួន០៩ ដូចជា៖
- បុរសសាច់ដុំ ទម្ងន់ ៦០kg
- បុរសសាច់ដុំ ទម្ងន់ ៧០kg
- បុរសសាច់ដុំ ទម្ងន់ ៨០kg
- បុរសសាច់ដុំ ទម្ងន់ +៨០kg
- បុរសរូបរាងសង្ហា កម្ពស់រហូតដល់ ១៧០cm
- បុរសរូបរាងសង្ហា កម្ពស់រហូតដល់ +១៧០cm
- បុរសបង្ហាញម៉ូត កម្ពស់រហូតដល់ ១៧០cm
- បុរសបង្ហាញម៉ូត កម្ពស់រហូតដល់ ១៧០cm
- នារីបង្ហាញរូបរាងស្រស់ស្អាត
ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ កីឡាប្រភេទនេះនឹងធ្វើការប្រកួតរកជើងឯក មានកីឡាករ -កីឡាការិនីប្រមាណ៥០នាក់ចូលរួមទាំង០៩វិញ្ញាសា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក ដល់ ៤ល្ងាច នៅ Hall នៃផ្សារទំនើបអ៊ីអនសែនសុខ។
ដូច្នេះសម្រាប់អ្នកគាំទ្រកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ កុំភ្លេចមកចូលរួមទាំងអស់គ្នា ដើម្បីគាំទ្រព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដើម្បីឈានទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ៕
ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយប្រភេទប្រចាំជីវិត