ហេតុផល៥យ៉ាងដែល Kylian Mbappe សមនឹងឈ្នះពាន Ballon d'Or ជាង Lionel Messi នៅឆ្នាំ ២០២៣
04 Dec 2022, 20:06
Kylian Mbappe និង Lionel Messi គឺជាគូប្រជែងកំពូលទាំងពីរសម្រាប់ពានរង្វាន់ Ballon d'Or ឆ្នាំ ២០២៣។ កីឡាករទាំងពីរនាក់នេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរការសម្រាប់ទាំងក្លិប PSG និងប្រទេសរបស់ពួកគេក្នុងរដូវកាល ២០២២-២៣។ បន្ទាប់ពីប្រទេសអាហ្សង់ទីនឈ្នះពាន World Cup បច្ចុប្បន្ន Messi ហាក់ដូចជាមានភាពល្អប្រសើរជាងក្នុងការដណ្តើមបាន Ballon d'Or ជាលើកទីប្រាំបី។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗនឹងមិនប្រាកដនោះទេខណៈដែលមិត្តរួមក្រុម Paris Saint-Germain គឺកីឡាករ Kylian Mbappe ក៏កំពុងស្ថិតក្នុងដំណើរការនៃការឈ្នះពានរង្វាន់មួយនេះជាលើកដំបូងផងដែរ។
ទី១: Kylian Mbappe កីឡាករវ័យក្មេងនិងលេចធ្លោម្នាក់ដែលល្អបំផុតនៅ FIFA World Cup 2022៖ គេបានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុមអាហ្សង់ទីន។ បន្ទាប់ពីត្រូវបានគេនាំមុខមុន ២-០ រហូតដល់នាទីទី ៨០ Mbappe បានទាញបារាំងឱ្យត្រលប់ទៅការប្រកួតល្អវិញដោយបានតាមស្មើលទ្ធផលចុងក្រោយ៣ទល់នឹង៣ រហូតដល់កាត់សេចក្តីបាល់ប៉េណាល់ទី។
ទី២: ឈ្នះស្បែកជើងមាសនៅ World Cup៖ Mbappe ក្នុងរដូវកាល ២០២២-២០២៣ គឺការឈ្នះស្បែកជើងមាសរបស់គាត់នៅ World Cup ។ គេបានស៊ុតបាល់បញ្ចូលទីចំនួន ៨ គ្រាប់ដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់នៅប្រទេសកាតា។ កត្តាសំខាន់មួយគឺគេបានស៊ុតបញ្ចូលទីក្រុមរបស់ Messi នៅ World Cup តែម្នាក់ឯង។
ទី៣: Mbappe ទំនងជានឹងបញ្ចប់រដូវកាលក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ PSG៖ ព្រោះទម្រង់នៃការស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿរបស់គេយ៉ាងអស្ចារ្យ ខណៈពេលដែលការលេងរបស់ Messi ប្រហែលជាមានសារៈសំខាន់ដូចគ្នាក៏ព្រោះថា Mbappe ជាចំណែកមួយជួយ Messi លេងបានល្អផងដែរនៅក្នុងក្រុម PSG នៅរដូវកាលនេះ។
ទី៤: Mbappe ទំនងជានឹងបន្តលេងក្នុងកម្រិតខ្ពស់បំផុតនៅពាក់កណ្តាលរដូវកាលនេះ៖ Mbappe មានអាយុត្រឹមតែ ២៤ឆ្នាំប៉ុណ្ណោះ ហើយស្ថិតក្នុងតំណែងសំខាន់នៅក្លិបនិងជម្រើសជាតិ តាមពិតទៅគេមានពេលច្រើនឆ្នាំទៀតដើម្បីអភិវឌ្ឍន៍ខ្លួន ម្យ៉ាងវិញទៀត វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ដែល Messi កំពុងលេងក្នុងកម្រិតល្អមួយផងដែរក្នុងអាយុ ៣៥ ឆ្នាំ។
ទី៥: Mbappe គឺជាកីឡាករសំខាន់របស់ PSG ក្នុងការឈ្នះពានរង្វាន់ធំៗផ្សេងៗ៖ ប្រសិនបើ PSG ឈ្នះពានច្រើននៅចុងបញ្ចប់នៃរដូវកាលនេះពិតណាស់ Mbappe នេះហើយជាចំណែកដ៏សំខាន់ជួយក្រុមច្រើនជាង Messi ទៅទៀត៕
ដោយ៖ អ៊ុំ កុសល