ផឹកស្រាច្រើននាំឱ្យឡើងទម្ងន់!
13 Oct 2022, 16:39
មានហេតុផលមួយចំនួនដែលធ្វើឱ្យឡើងទម្ងន់ នៅក្នុងនោះការទទួលទានស្រាច្រើនពេក ក៏ជាផ្នែកមួយ នៃការរួមចំណែកដ៏ធំបំផុត ចំពោះជាតិខ្លាញ់លើសក្នុងរាងកាយផងដែរ។ ជាតិអាល់កុលត្រូវបានបំបែកទៅជាម៉ូលេគុលជាតិស្ករនៅក្នុងខ្លួន។ នៅពេលដែលមិនមានសកម្មភាពរាងកាយ ជាតិស្ករនេះនឹងត្រូវបានបំប្លែងទៅជាជាតិខ្លាញ់ ដែលត្រូវបានរក្សាទុកនៅក្នុងផ្នែកផ្សេងៗនៃរាងកាយរបស់យើង។ ការផឹកស្រាច្រើននាំឱ្យមានជាតិខ្លាញ់ក្នុងថ្លើម។
ជាតិអាល់កុល ជាសារធាតុជំរុញចំណង់អាហារ ដូច្នេះអ្នកប្រហែលជាមានទំនោរចង់ញ៉ាំច្រើន ហើយនៅពេលដែលមានចំណង់អាហារកាន់តែខ្លាំង អ្នកនឹងមិនពិចារណា នៅក្នុងការជ្រើសរើសអាហារដែលមានសុខភាពល្អនោះទេ។
ការស្រាវជ្រាវបានបង្ហាញថា ការផឹកស្រាច្រើនញឹកញាប់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃការផ្លាស់ប្តូរពីទម្ងន់ធម្មតាទៅលើសទម្ងន់ ៤១ភាគរយ, ហានិភ័យខ្ពស់នៃការផ្លាស់ប្តូរពីទម្ងន់លើសទៅធាត់ ៣៦ភាគរយ និងហានិភ័យខ្ពស់នៃការរក្សាភាពធាត់ ៣៥ភាគរយ បើប្រៀបធៀបទៅនឹងអ្នកដែលមិនផឹកស្រាក្នុងបរិមាណច្រើន។
ស្រាការពាររាងកាយរបស់អ្នកពីការដុតជាតិខ្លាញ់
ចំពោះបញ្ហានេះ អ្នកគួរតែកាត់បន្ថយការទទួលទានគ្រឿងស្រវឹង។ ចៀសវាងការដើរលេងជាមួយអ្នកដែលផឹកស្រាជាទៀងទាត់ ឬអ្នកដែលលើកទឹកចិត្តឱ្យទទួលទានគ្រឿងស្រវឹងលើសកម្រិត។ ជាការពិត ការធ្វើបែបនេះ ពិតជាមិនងាយស្រួលទេ ប៉ុន្តែអ្នកត្រូវតែយកសុខភាពដាក់ជាអទិភាព។ នៅពេលចូលរួមក្នុងពិធីជប់លៀង អ្នកគួរទទួលទានគ្រឿងស្រវឹងយឺតៗ ដើម្បីការពារកុំឱ្យញ៉ាំច្រើនពេក។
ការផឹកស្រាក្នុងបរិមាណប៉ុនណាចាត់ទុកថាច្រើន? ការផឹកក្នុងកម្រិតមធ្យមជាធម្មតាត្រូវបានចាត់ទុកថាមិនអីទេ តាមទស្សនៈសុខភាព។ ការផឹកក្នុងកម្រិតមធ្យមមានន័យថា មិនផឹកលើសពី១កែវក្នុងមួយថ្ងៃសម្រាប់ស្ត្រី និងមិនលើសពី២កែវក្នុងមួយថ្ងៃសម្រាប់បុរស។ ប្រសិនបើអ្នកផឹកលើសពីនេះ អាចចាត់ទុកថាជាបញ្ហា ហើយប្រសិនបើអ្នកផឹកច្រើនជាង ៥ កែវក្នុងមួយថ្ងៃសម្រាប់បុរស ឬ ៤កែវក្នុងមួយថ្ងៃសម្រាប់ស្ត្រី នោះចាត់ទុកថាជាការផឹកស្រាច្រើនហើយ៕